លាក់ខ្ញុំ

ការដឹងថាអ្នកមានផ្ទៃពោះ

ប្រសិនបើអ្នកគិតថាអ្នកមានផ្ទៃពោះ វាជារឿងសំខាន់ដែលត្រូវការធ្វើតេស្តផ្ទៃពោះឱ្យបានឆាប់។

ការធ្វើតេស្តផ្ទៃពោះអាចធ្វើឡើងដោយប្រើសំណាកទឹកនោម ឬសំណាកឈាម។ អ្នកអាចទិញប្រដាប់តេស្តផ្ទៃពោះតាមរយៈទឹកនោមពីឱសថស្ថាន ឬផ្សារទំនើប ហើយធ្វើតាមការណែនាំនៅលើកញ្ចប់។

ការធ្វើតេស្តផ្ទៃពោះតាមសំណាកឈាមអាចត្រូវបានធ្វើឡើងតាមរយៈគ្លីនិក Family Planning NSW ក្នុងតំបន់ ពេទ្យជំងឺទូទៅ មណ្ឌលសុខភាពស្ត្រី ឬសេវាសុខភាពដទៃទៀត។

កាលណាអ្នកដឹងថាអ្នកមានផ្ទៃពោះកាន់តែឆាប់ អ្នកនឹងមានពេលវេលាកាន់តែច្រើនក្នុងការគិតគូរអំពីជម្រើសនៃការមានផ្ទៃពោះរបស់អ្នក។

ការគិតគូរពីស្ថានភាពនៃការមានផ្ទៃពោះរបស់អ្នក

វាជាការសំខាន់ដែលត្រូវដឹងថាអ្នកកំពុងមានផ្ទៃពោះប៉ុន្មានខែ (រយៈពេលមានផ្ទៃពោះ)។ ថ្ងៃដំបូងនៃការមករដូវចុងក្រោយរបស់អ្នក ត្រូវបានប្រើដើម្បីប៉ាន់ស្មានថាតើអ្នកមានផ្ទៃពោះប៉ុន្មានសប្តាហ៍។ ឧទាហរណ៍ ប្រសិនបើវាមានរយៈពេលបួនសប្ដាហ៍ហើយចាប់ពីថ្ងៃទីមួយនៃរដូវចុងក្រោយរបស់អ្នក នោះអ្នកកំពុងមានផ្ទៃពោះបាន 4 សប្ដាហ៍ហើយ។ វិធីត្រឹមត្រូវបំផុតដើម្បីដឹងថាអ្នកមានផ្ទៃពោះប៉ុន្មានខែ គឺការឆ្លុះអេកូ។

ការឆ្លុះអេកូអាចប្រាប់អ្នកថាអ្នកកំពុងមានផ្ទៃពោះប៉ុន្មានខែ ដែលនឹងជួយអ្នកឱ្យស្វែងយល់ពីជម្រើសនានានៃការមានផ្ទៃពោះរបស់អ្នក។

សូមទូរសព្ទទៅកាន់ខ្សែទូរសព្ទជំនួយជម្រើសនៃការមានផ្ទៃពោះតាមរយៈលេខ 1800 008 463 ដើម្បីដឹងថាអ្នកអាចធ្វើតេស្តផ្ទៃពោះ ឬឆ្លុះអេកូនៅកន្លែងណា។