លាក់ខ្ញុំ

អំពីយើង

ខ្សែទូរសព្ទជំនួយជម្រើសនៃការមានផ្ទៃពោះត្រូវបានដំណើរការដោយគ្លីនិក Family Planning NSW ដោយមានជំនួយមូលនិធិពីក្រសួងសុខាភិបាលរដ្ឋ NSW។

គ្លីនិក Family Planning NSW គឺជាអ្នកផ្ដល់សេវាដែលនាំមុខគេលើសេវាកម្មសុខភាពផ្លូវភេទ និងបន្តពូជនៅក្នុងរដ្ឋ New South Wales និងនៅអូស្ត្រាលី។ បេសកកម្មរបស់យើងគឺពង្រឹងសុខភាពផ្លូវភេទ និងបន្តពូជ និងសិទ្ធិរបស់សហគមន៍របស់យើង ដោយជួយគាំទ្រមនុស្សទាំងអស់ឱ្យមានការគ្រប់គ្រង និងសម្រេចចិត្តដោយសេរីលើគ្រប់បញ្ហាដែលទាក់ទងនឹងសុខភាពផ្លូវភេទ និងបន្តពូជ ពេញមួយជីវិតរបស់ពួកគេ។

ឯកជនភាព និងគោលនយោបាយ

Family Planning NSW ប្តេជ្ញាការពារឯកជនភាពរបស់អ្នក និងកាន់កាប់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រកបដោយការទទួលខុសត្រូវ ស្របតាមច្បាប់ស្ដីពីឯកជនភាព ឆ្នាំ 1988 (Cth), ច្បាប់ស្ដីពីវិសោធនកម្មឯកជនភាព (ពង្រឹងការការពារឯកជនភាព) ឆ្នាំ 2012, គោលការណ៍ស្ដីពីឯកជនភាពរបស់អូស្ត្រាលី និងច្បាប់ស្ដីពីឯកជនភាពរបស់រដ្ឋ NSW ដែលពាក់ព័ន្ធ (ហៅថាបទប្បញ្ញត្តិឯកជនភាព)។ សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែល FPNSW កាន់កាប់ព័ត៌មានផ្ទាល់ខ្លួន សូមមើល គោលនយោបាយឯកជនភាពរបស់ FPNSW។ FPNSW Privacy Policy.

ការប្រើប្រាស់ និងការបង្ហាញ

ខ្សែទូរសព្ទជំនួយជម្រើសនៃការមានផ្ទៃពោះ ផ្ដល់នូវព័ត៌មានដែលបានធ្វើឱ្យមានលក្ខណៈទូទៅជាសម្ងាត់។ ព័ត៌មានលម្អិតផ្ទាល់ខ្លួនមួយចំនួនត្រូវបានស្នើសុំសម្រាប់គោលបំណងគ្រប់គ្រងគុណភាព។ ព័ត៌មានដែលផ្តល់ដោយខ្សែទូរសព្ទជំនួយជម្រើសនៃការមានផ្ទៃពោះ មិនគួរត្រូវបានចាត់ទុកថាជាការណែនាំផ្នែកវេជ្ជសាស្ត្រជាក់លាក់ ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល ឬជាមតិយោបល់អ្នកជំនាញទីពីរទេ។ បុគ្គលដែលលើកបញ្ហាដែលទាមទារការណែនាំពីគ្លីនិកជាលក្ខណៈផ្ទាល់ខ្លួននឹងត្រូវបញ្ជូនទៅអ្នកផ្តល់សេវាគ្លីនិក។

 

Chat provider: LiveChat