លាក់ខ្ញុំ

ការជ្រើសរើសចិញ្ចឹមកូន

ការជ្រើសរើស ថាត្រូវចិញ្ចឹមកូនឬអត់ គឺជាការសម្រេចចិត្តដ៏ធំមួយ។ អ្នកអាចជ្រើសរើសចិញ្ចឹមកូនជាមួយដៃគូ ឬចិញ្ចឹមកូនតែម្នាក់ឯង។ ប្រសិនបើអ្នកមានផ្ទៃពោះនៅពេលដែលអ្នកកំពុងមានទំនាក់ទំនងជាមួយគ្នា អ្នកអាចជ្រើសរើសដោយឱ្យដៃគូរបស់អ្នកចូលរួមក្នុងការពិភាក្សាអំពីជម្រើសរបស់អ្នក។

ការចិញ្ចឹមកូនជាមួយដៃគូ

វាជាការសំខាន់ក្នុងការពិភាក្សាជាមួយដៃគូរបស់អ្នកអំពីវិធីដែលអ្នកទាំងពីរយល់ឃើញអំពីការផ្លាស់ប្ដូរចំពោះទំនាក់ទំនង ប្រាក់ចំណូល និងរបៀបរស់នៅរបស់អ្នកនៅពេលដែលចិញ្ចឹមកូន។ វាជារឿងធម្មតាទេដែលមានអារម្មណ៍ជាច្រើន និងព្រួយបារម្ភថាតើអ្នកនឹងប្រឈមមុខដោយរបៀបណានោះ។ ប្រសិនបើអ្នកមិនទាន់ធ្វើការសម្រេចចិត្តក្នុងនាមជាប្តីប្រពន្ធ ឬទំនាក់ទំនងរបស់អ្នកនៅថ្មីថ្មោង ឬមិនស្ថិតស្ថេរ នោះដំណើរនៃការសម្រេចចិត្តអាចនឹងពិបាក ឬមានអារម្មណ៍ថារកច្រកចេញមិនរួច។

ការចិញ្ចឹមកូនតែម្នាក់ឯង

អ្នកខ្លះអាចជ្រើសរើសចិញ្ចឹមកូនតែម្នាក់ឯង ហើយអ្នកខ្លះទៀតអាចទើបតែដឹងថាខ្លួនកំពុងចិញ្ចឹមកូនតែម្នាក់ឯង ដោយសារតែការបែកបាក់នៃទំនាក់ទំនង ឬភាពខុសគ្នានៃរបៀបនៃការបន្តទៅទៀតជាមួយនឹងការមានផ្ទៃពោះដែលមិនបានគ្រោងទុក។ វាជាការល្អដែលត្រូវស្វែងរកការគាំទ្រពីក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់អ្នក និងគិតអំពីបណ្តាញគាំទ្រដែលនឹងមានសម្រាប់អ្នក។

ការគាំទ្រលើការចិញ្ចឹមកូន

មានការគាំទ្រដែលអាចរកបានដើម្បីជួយលើការចិញ្ចឹមកូន រួមទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការគាំទ្រជាក់ស្ដែង។ ប្រសិនបើអ្នកចង់បានព័ត៌មានបន្ថែមអំពីជម្រើសលើជំនួយហិរញ្ញវត្ថុដែលអាចមាន សូមចូលមើលវិបសាយ៖ Having children | NSW Government

សម្រាប់ព័ត៌មានបន្ថែមអំពីការថែទាំផ្ទៃពោះ សូមទូរសព្ទទៅកាន់ខ្សែទូរសព្ទជំនួយជម្រើសនៃការមានផ្ទៃពោះតាមរយៈលេខ 1800 008 463 ដើម្បីពិភាក្សាជាមួយគិលានុបដ្ឋាយិកាផ្នែកសុខភាពផ្លូវភេទ និងបន្តពូជ។ ការពិភាក្សាជាមួយគិលានុបដ្ឋាយិកាគឺមានលក្ខណៈជាសម្ងាត់ និងអនាមិក។ អ្នកក៏អាចទាក់ទងគ្រូពេទ្យជំងឺទូទៅរបស់អ្នក ឬផ្នែកសម្ភពនៃមន្ទីរពេទ្យក្នុងតំបន់របស់អ្នក ដើម្បីនិយាយទៅកាន់ ឆ្មប ឬបុគ្គលិកសង្គមកិច្ច។