លាក់ខ្ញុំ

ជម្រើសនៃការមានផ្ទៃពោះ

ប្រសិនបើអ្នកមានផ្ទៃពោះដោយមិនបានគ្រោងទុក វាជារឿងសំខាន់ដែលអ្នកត្រូវចំណាយពេលស្វែងយល់ពីជម្រើសដែលមានសម្រាប់អ្នក និងធ្វើការសម្រេចចិត្តដែលសក្តិសមនឹងស្ថានភាពបច្ចុប្បន្នរបស់អ្នកបំផុត។

ជម្រើសរបស់អ្នកអាចរួមមាន៖

នៅពេលអ្នកកំពុងធ្វើការសម្រេចចិត្តលើជម្រើសណាមួយដែលសក្តិសមនឹងអ្នកបំផុតនោះ វាជាការល្អដែលត្រូវពិចារណាពីស្ថានភាពផ្ទាល់ខ្លួនរបស់អ្នក ការគាំទ្រដែលមានសម្រាប់អ្នក និងដឹងថាតើអ្នកមានផ្ទៃពោះប៉ុន្មានសប្តាហ៍។

វាអាចមានប្រយោជន៍ក្នុងការពិភាក្សាជាមួយអ្នកដែលអ្នកស្គាល់ និងទុកចិត្ត។ ពេលខ្លះវាមានប្រយោជន៍ក្នុងការពិភាក្សាជាមួយអ្នកវិជ្ជាជីវៈសុខាភិបាល។ ប្រសិនបើអ្នកត្រូវការពិភាក្សាជាមួយនរណាម្នាក់ អ្នកអាចទូរសព្ទទៅកាន់ខ្សែទូរសព្ទជំនួយជម្រើសនៃការមានផ្ទៃពោះតាមរយៈលេខ 1800 008 463 ដើម្បីនិយាយទៅកាន់អ្នកវិជ្ជាជីវៈសុខាភិបាលណាម្នាក់របស់យើង។