នៅប្រទេសអូស្ត្រាលី ការរំលូតកូនគឺស្របច្បាប់នៅគ្រប់រដ្ឋ និងដែនដី ក្នុងកាលៈទេសៈមួយចំនួន និងនៅពេលដែលអនុវត្តដោយវេជ្ជបណ្ឌិតដែលបានចុះបញ្ជី។
នៅរដ្ឋ NSW ការរំលូតកូនត្រូវបានដកចេញពីច្បាប់ឧក្រិដ្ឋកម្មឆ្នាំ 1900 នៅខែតុលា ឆ្នាំ 2019 ជាមួយនឹងវគ្គនៃច្បាប់កំណែទម្រង់ច្បាប់ស្ដីពីការរំលូតកូនឆ្នាំ 2019។ បណ្ដាវេជ្ជបណ្ឌិតនៅក្នុងរដ្ឋ NSW អាចអនុវត្តការរំលូតកូនរហូតដល់ 22 សប្ដាហ៍នៃការមានផ្ទៃពោះ ដោយមានការយល់ព្រមដោយមានការដឹងឮរបស់អ្នក។
បន្ទាប់ពី 22 សប្ដាហ៍នៃការមានផ្ទៃពោះ ការរំលូតកូនត្រូវតែធ្វើឡើងនៅមន្ទីរពេទ្យ ឬនៅមណ្ឌលសុខភាពដែលមានការយល់ព្រមដោយវេជ្ជបណ្ឌិតឯកទេសដែលបានពិគ្រោះជាមួយវេជ្ជបណ្ឌិតម្នាក់ទៀត។
មានតែអ្នក និងវេជ្ជបណ្ឌិតរបស់អ្នកប៉ុណ្ណោះដែលមានសិទ្ធិសម្រេចចិត្តថាតើការរំលូតកូនគឺជាជម្រើសល្អបំផុតសម្រាប់អ្នកឬអត់។ ការយល់ព្រមដោយមានការដឹងឮ មានន័យថាការយល់ព្រមនៅពេលដែលអ្នកយល់ពីនីតិវិធី និងហានិភ័យ និងផលវិបាកដែលអាចមាន។
តាមច្បាប់កំណែទម្រង់ច្បាប់ស្ដីពីការរំលូតកូនឆ្នាំ 2019 ការរំលូតកូនមិនត្រូវបានចែងសម្រាប់តែគោលបំណងជ្រើសរើសភេទតែមួយមុខទេ ហើយការណែនាំមិនត្រូវបានផ្ដល់ទៅសេវារំលូតកូនសម្រាប់ហេតុផលនេះទេ។
ច្បាប់កំណែទម្រង់ច្បាប់ស្ដីពីការរំលូតកូនឆ្នាំ 2019 ក៏តម្រូវឱ្យគ្រូពេទ្យវេជ្ជសាស្ត្រ (ដូចជា គ្រូពេទ្យទូទៅ) ដែលបដិសេធមិនធ្វើ ឬមិនជួយលើការរំលូតកូន ត្រូវតែ៖
- ផ្តល់ព័ត៌មានដល់បុគ្គលនោះអំពីរបៀបរកកន្លែង ឬទាក់ទងគ្រូពេទ្យវេជ្ជសាស្ត្រដែលមិនមានការជំទាស់ដោយគិតថាផ្ទុយនឹងមនសិការ ឬ
- ផ្ទេរការថែទាំរបស់បុគ្គលនោះទៅឱ្យគ្រូពេទ្យផ្នែកសុខភាពដែលចុះបញ្ជីផ្សេងទៀត ឬទៅសេវាសុខភាពផ្សេងទៀតដែលអាចផ្តល់សេវាបញ្ចប់ផ្ទៃពោះ និងមិនមានការជំទាស់ដោយគិតថាផ្ទុយនឹងមនសិការ។
លក្ខខណ្ឌតម្រូវសម្រាប់គ្រូពេទ្យវេជ្ជសាស្ត្រដើម្បីផ្ដល់ព័ត៌មានអាចជាការណែនាំស្ត្រីទៅខ្សែទូរសព្ទជំនួយជម្រើសនៃការមានផ្ទៃពោះតាមរយៈលេខ 1800 008 463 ឬវិបសាយ ជម្រើសនៃការមានផ្ទៃពោះ។
ប្រសិនបើអ្នកមានអារម្មណ៍ថាវេជ្ជបណ្ឌិតរបស់អ្នកមិនបានធ្វើរឿងនេះ អ្នកអាចធ្វើការប្ដឹងតាមរយៈ គណៈកម្មការបណ្តឹងផ្នែកថែទាំសុខភាព[Health Care Complaints Commission]នៃរដ្ឋ NSW ឬទីភ្នាក់ងារបទប្បញ្ញត្តិគ្រូពេទ្យផ្នែកសុខភាពអូស្ត្រាលី [Australian Health Practitioner Regulation Agency] (AHPRA)។