លាក់ខ្ញុំ

ការពន្យារកំណើត

មិនថាអ្នកសម្រេចចិត្តយ៉ាងណាក៏ដោយ វាជារឿងសំខាន់ក្នុងការពិចារណាថាតើជម្រើសពន្យារកំណើតបែបណាដែលអ្នកអាចនឹងប្រើនាពេលអនាគត។

ការពន្យារកំណើតអាចចាប់ផ្តើមភ្លាមៗបន្ទាប់ពីការរំលូតកូន ឬបន្ទាប់ពីកំណើតកូន។ មានវិធីពន្យារកំណើតជាច្រើនដែលអាចប្រើបាន។ វិធីពន្យារកំណើតបញ្ច្រាសទៅវិញបានដែលប្រើបានយូរ គឺមានប្រសិទ្ធភាពបំផុត។ ទាំងនេះរួមមាន កងដាក់ក្រោមស្បែក (Implanon) និងកងដាក់ក្នុងស្បូន (IUDs)។

ព័ត៌មានបន្ថែមអំពីជម្រើសនៃការពន្យារកំណើតដែលមានសម្រាប់អ្នក អាចរកបាននៅលើវិបសាយគ្លីនិក Family Planning NSW៖ https://www.fpnsw.org.au/health-information/individuals/contraception

អ្នកក៏អាចនិយាយជាមួយគិលានុបដ្ឋាយិកាផ្នែកសុខភាពផ្លូវភេទ និងបន្តពូជលើខ្សែទូរសព្ទជំនួយជម្រើសនៃការមានផ្ទៃពោះ តាមរយៈលេខ 1800 008 463។ ការពិភាក្សាជាមួយគិលានុបដ្ឋាយិកាគឺមានលក្ខណៈជាសម្ងាត់ និងអនាមិក។